មិនបាច់ប្រើថ្នាំបាញ់មូស។ ដោយគ្រាន់តែលោកអ្នកមាននូវរបស់ទាំងនេះ៖
- ទឹកមួយកែវ
- ស្ករត្នោត ¼ នៃកែវ
- មេដំបែ 1 ក្រាម
- ដបទឹកចំនុះ 2 លីត្រមួយ
តើត្រូវធ្វើរបៀបណា? សេចក្តីណែនាំមានដូចខាងក្រោម៖
1)កាត់ដបទឹកផ្លាស្ទិចពាក់កណ្តាល
2)លាយស្ករត្នោតជាមួយទឹកក្តៅ។ ទុកអោយត្រជាក់ហើយចាក់ចូលពាក់កណ្តាលក្នុងដបដែលកាត់។
3)ដាក់មេដំបែចូល។ វានឹងបង្កើតកាបូនឌីអុកស៊ីតដែលទាក់ទាញសត្វមូស។
4)ដាក់កន្ទោងផ្កាប់ចុះក្រោម(កំណាត់ដបខាងលើដែលបានកាត់) ហើយរុំវាអោយជាប់គ្នាដោយប្រើស្កុត។
5)រុំដបដោយស្តុតខ្មៅដោយទុកតែមាត់ដបខាងលើបានហើយ រួចដាក់ដបនោះខាងក្រៅអោយឆ្ងាយពីតំបន់ដែលអ្នកនៅ។ ត្រូវផ្លាស់ប្តូរវារៀងរាល់ 2 សប្តាហ៏ម្តង។ សាកល្បងមើលអ្នកនឹងឃើញមានសត្វមូសជាច្រើនងាប់នៅក្នុងដប។
ប្រភព៖ ideadigezt.com

No comments:
Post a Comment