អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

លាហើយមុនក្បាលខ្មៅ- លាជារៀងរហូត!

អស់កង្វល់ជាមួយនឹង មុនក្បាលខ្មៅទៀតហើយ នៅពេលដែលអ្នក មានរូបមន្តធម្មជាតិទាំងនេះ នៅក្នុងដៃរបស់អ្នក។ ជ្រើសរើសមួយណា ដែលពេញចិត្ត៖
១. Baking soda (រកទិញនៅផ្សារទំនើប)
លាយ baking soda ជាមួយនឹងទឹក អោយខាប់ប៉ិៗ ហើយលាបទៅលើកន្លែងដែលសំបូរមុនក្បាលខ្មៅ។ ទុកចោក ២-៣ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើវិធីនេះម្តង រឺពីរដងក្នុងមួយសប្តាហ៍។
២. ឈើអែម (រកទិញនៅកន្លែងលក់គ្រឿងទេស)
លាយម្សៅឈើអែម ជាមួយទឹកក្រូចឆ្មារ ហើយរោយម្សៅរមៀតបន្តិច។ លាបអោយសព្វកន្លែងដែលសំបូរមុន ទុកចោល ១០-១៥ នាទីសឹមលាងចេញ។
៣. Oatmeal (រកទិញនៅផ្សារទំនើប)
លាយ Oatmeal បន្តិច ជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និង ទឹកប៉េងប៉ោះ (៤ផ្លែ ច្របាច់យកទឹក)។ លាយបញ្ជូលគ្នាអោយសព្វ ហើយដុសវាទៅលើកន្លែងដែលមានមុនក្បាលខ្មៅ ទុកចោល ១០ នាទី សឹមលាងចេញ។
៤. ទឹកឃ្មុំ
លាបទឹកឃ្មុំ ទៅលើមុខរបស់អ្នក ហើយទុកចោល ១០ នាទី។ លាងចេញជាមួយទឹកក្តៅឧណ្ហៗ។
បញ្ជាក់៖ រាល់ពេលប្រើទឹកក្រូចឆ្មារ ហាមត្រូវកំដៅថ្ងៃ៕
ផ្តល់សិទ្ធិដោយ៖ បែកធ្លាយ

No comments:

Post a Comment

Powered by Blogger.