រោងចក្រ ផលិតទូរសព្ទ័ មួយកន្លែង បានលួចផលិតទូរសព្ទ័ iPhone ក្លែងក្លាយ នាំចេញ ប្រមាណ ៤១០០០ គ្រឿង ទៅកាន់ទីផ្សារ។ តាមប្រភពព័ត៌មាន បានអោយដឹងថា ផលិតផល iPhone ក្លែងក្លាយ ទាំងអស់នោះ ត្រូវបាន នាំចេញ ចែកចាយ លក់នៅបរទេស ហើយ ប្រភពនៃការផលិតគឺនៅក្នុងទីក្រុង ប៉េកាំង។ បើតាមសំដី របស់ ប៉ូលីស ប៉េកាំង បានអោយដឹងថា iPhone ក្លែងក្លាយ ដែលបាននាំចេញទាំងអស់នោះ នៅក្នុងឆ្នាំនេះ មានតំលៃសរុបដល់ទៅ ១២០ million RMB ដែលស្មើរនឹង ១៩.៦ លានដុល្លារ សហរដ្ឋអាមេរិក។
តាមសំដី ប៉ូលីសដដែល បានបន្តអោយដឹងទៀតថា ជនសង្ស័យដែលជាម្ចាស់រោងចក្រ មានឈ្មោះថា Yu អាយុ ៤៣ឆ្នាំ និងប្រពន្ធមានឈ្មោះថា Xie អាយុ ៤០ឆ្នាំ ហើយ iPhone ទាំងអស់ ត្រូវបានផលិតឡើង ដោយមាន បំណែកខ្លះ ជាផលិតផល ក្លែងក្លាយ ដូចជា បន្ទះឈីបជាដើម ហើយចំពោះតំលៃ លក់នៅលើទីផ្សារ គេមិនបានបង្ហាញ ព័ត៌មាន អោយដឹងឡើយ៕
No comments:
Post a Comment