អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

វិធី១០យ៉ាង ក្នុងការបំបាត់ការ ឈឺកែងជើង

ការឈឺកែងជើង កើតឡើងនៅពេល ដែលយើងឈរដោយ រយៈពេលយូរពេក។ ប៉ុន្តែសូមអ្នកកុំបារម្ភ អីយើងមានវិធីងាយ ស្រួល១០យ៉ាង ដើម្បីធ្វើការព្យាបាលការឈឺកែងជើង។ វិធីទាំងនោះមានដូចជា៖ 
១.​ ​អ្នកត្រូវយក កែងជើងរបស់អ្នក ទៅបុកជាមួយ នឹងជញ្ជាំង ឬក៏ឥទ្ធថ្នមៗ ព្រោះវាអាចធ្វើអោយ ឈាមអ្នក ដែលរត់នៅកែងជើង អ្នកមានដំនើរការ ល្អបានផងដែរ។ អ្នកត្រូវធ្វើយ៉ាងនេះ បានជារៀងរាល់ថ្ងៃ។ 


២. អ្នកត្រូវកាត់មើមឆៃថាវ ហើយយកវាមកដាក់ នៅកែងជើងដោយ យកក្រណាត់មករុំ។ ទុកវាចោលរយៈ ពេលមួយយប់ ហើយនៅពេលព្រឹក អ្នកត្រូវលាងជើង អ្នកដោយទឹកក្តៅអ៊ុនៗ។ ធ្វើដូចនេះអោយបាន រយៈពេល៣ថ្ងៃ។ ហើយនៅក្រោយរយៈពេល៣ថ្ងៃ នេះអ្នកនឹងទទួលអារម្មណ៍ ធូរស្រាលជាងមុន។ 

៣. អ្នកត្រូវកាត់មើមការ៉ុត ហើយយកវាមកដាក់ នៅកែងជើងដោយយកបង់រុំ មករុំជុំវិញកែងជើង​ ហើយទុកវាចោលមួយយប់ នៅពេលព្រឹកអ្នកត្រូវលាង ជើងអ្នកដោយទឹកក្តៅអ៊ុនៗ។ 

៤. អ្នកត្រូវយកសន្លឹក អាលុយមីញ៉ូម ដែលយកមកសម្រាប់ ខ្ចប់អាំងត្រីមករុំនៅ កែងជើងរបស់យើង បន្ទាប់មកអ្នកត្រូវ ពាក់ស្រោម ជើងពីលើកែងជើង ដែលរុំនោះ។ ត្រូវធ្វើបែបនេះអោយបាន រយៈពេល ១ ទៅដល់ ១ខែកន្លះ។

 ៥. អ្នកក៏អាចយកថ្នាំ Ibuprofen ៤គ្រាប់ Aspirin ៤គ្រាប់ កិនលាយបញ្ចូលគ្នាប ន្ទាប់មកអ្នកត្រូវលាយ អំបិលអ៊ីយ៉ូតចំនួន​ ១០០មីលីក្រាមចូលទៅក្នុងល្បាយនោះ។ ទុកល្បាយនោះអោយបានរយៈពេល២៤ម៉ោង។ អ្នកត្រូវយកល្បាយនោះ មកលាបនៅលើកែងជើង របស់អ្នកហើ យអ្នកត្រូវធ្វើការម៉ាស្សា។

 ៦. អ្នកត្រូវយកអំបិល មកខ្ចប់ក្នុងក្រណាត់ ហើយយកវាទៅកំដៅ អោយក្តៅល្មម។ បន្ទាប់មកអ្នកត្រូវ យកវាមកដាកស្អំនៅ លើកែងជើងរបស់ អ្នករហូតដល់វាត្រជាក់។ ធ្វើដូចនេះអោយ បានរយៈពេល​១០ថ្ងៃ។ 

៧. អ្នកក៏អាចយក ដំឡូងមកកាត់អោយ តូចៗហើយយកវា មករុំនៅជុំវិញបរិវេណកែងជើង។ អ្នកត្រូវធ្វើដូចនេះអោយ បានរយៈពេល ៧ ទៅ ៨ ថ្ងៃ។ 

៨. អ្នកត្រូវយកស្លឹក ដើមចេកអំបូងមករុំ នៅលើកែងជើង។ ហើយនៅពេល ដែលស្លឹកនោះស្ងួត អ្នកត្រូវយកស្លឹក ថ្មីមករុំម្តងទៀត។ អ្នកត្រូវធ្វើបែបនេះ អោយបានរយៈពេល ១០ថ្ងៃ។ ក្រោយមកអ្នកនឹងទទួលអារម្មណ៍ ធូរស្រាលជាងមុន។

 ៩. អ្នកត្រូវយកស្លឹកស្ពៃក្តោប១សន្លឹក ហើយដាក់ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ នៅលើស្លឹកស្ពៃក្តោបនោះ ហើយយកវាមកបិតនៅ លើកែងជើងហើយ ទុកវាចោលមួយយប់។ នៅពេលព្រឹកអ្នកត្រូវ លាងសម្អាតជើងអ្នក ដោយប្រើទឹកក្តៅអ៊ុនៗ។ អ្នកត្រូវធ្វើបែបនេះអោយ បានរយៈពេល៣ដង។ 

១០. អ្នកត្រូវយកទឹកឃ្មុំ ១ស្លាបព្រាបាយ អ៊ីយ៉ូតចំនួន ៥០មីលីត្រ និងអំបិលចំនួន ១ស្លាបព្រា កាហ្វេ។ លាយវាអោយសប់ បន្ទាប់មកអ្នកត្រូវយកវា មកលាបនៅលើកែងជើងហើយយក ក្រនាត់មករុំ។ ទុកវាចោលរយៈពេលមួយយប់។ នៅពេលព្រឹកអ្នកត្រូវលាង ជើងជាមួយនឹងទឹកក្តៅអ៊ុនៗ។ អ្នកនឹងទទួលលទ្ធផលវិជ្ជមាន៕

No comments:

Post a Comment

Powered by Blogger.